ប្រើជំនាញបច្ចេកទេសរបស់អ្នកឱ្យបានច្រើនបំផុតហើយចាប់ផ្តើមជីវិតថ្មីក្នុងនាមជាវិស្វករនៅប្រទេសជប៉ុន
ខ្ញុំចង់បង្កើនជំនាញបច្ចេកទេសរបស់ខ្ញុំ។ ខ្ញុំចង់បង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្ញុំច្រើនជាងអ្វីដែលខ្ញុំបានឥឡូវនេះ។ ខ្ញុំចង់ទៅរស់នៅប្រទេសជប៉ុន។ ខ្ញុំចង់វាសស្ទង់សម្ថភាពរបស់ខ្ញុំដោយការទៅរស់នៅបរទេសនៅថ្ងៃណាមួយ។ ដើម្បីសម្រេចបាននូវអាជីព ព្រមទាំងបំណងប្រាថ្នារបស់អ្នកយើងនឹងផ្តល់នូវការគាំទ្រយ៉ាង និង ជួយអ្នកក្នុងការសំរេចបានចំពោះការផ្លាស់ប្តូរថ្មីរបស់អ្នក។
មូលហេតុដើម្បីធ្វើការជាវិស្វករព័ត៌មានវិទ្យាក្នុងប្រទេសជប៉ុន
ការសម្រេចបាននូវបញ្ហាប្រឈមថ្មីៗ
J ប្រទេសជប៉ុនត្រូវបានយល់ឃើញថានឹងខ្វះវិស្វករប្រហែល ៧៩០.០០០ ម៉ឺននាក់នៅឆ្នាំ ២០៣០ ។ អាចនិយាយបានថាមាននេះជាឱកាសការងារជាច្រើនសម្រាប់វិស្វករដែលមានឱកាសតិចតួចក្នុងការប្រើប្រាស់ជំនាញសរសេរកម្មវិធីដែលបានសិក្សានៅក្នុងប្រទេសកំណើតរបស់ពួកគេនិងដែលមិនបានប្រើប្រាស់ជំនាញបច្ចេកទេសរបស់ពួកគេឱ្យបានពេញលេញ។
សម្រេចបាននូវការកើនឡើងនៃប្រាក់ចំណូលប្រចាំឆ្នាំ
សេដ្ឋកិច្ចរបស់ជប៉ុនគឺធំជាងគេទី ៣ នៅលើពិភពលោកហើយគេនិយាយថាកម្រិតជីវភាពក៏ខ្ពស់ដែរ។ "ខ្ញុំចង់បង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្ញុំច្រើនជាងអ្វីដែលខ្ញុំធ្វើឥឡូវនេះ" "តើប្រាក់ខែរបស់ខ្ញុំសមស្របនឹងសម្ថភាពជំនាញបច្ចេកទេសរបស់ខ្ញុំទេ?" នេះជាឱកាសកាសល្អចំពោះវិស្វករដែលមានគំនិតបែបនេះក្នុងការផ្លាស់ប្តូរការងារ
សម្រេចបាននូវការរស់នៅក្នុងប្រទេសជប៉ុន
ភាពសំបូរបែប ព្រមទាំងការរស់នៅសំរបខ្លួនទៅតាមរដូវកាលទាំងបួនរបស់ប្រទេសជប៉ុន ត្រូវបានជនបរទេសជាច្រើនចូលចិត្ត។ ការរស់នៅប្រចាំថ្ងៃ វប្បធម៌ជប៉ុន ការប្រស្រ័យទាក់ទងជាមួយមនុស្សដែលអ្នកធ្វើការរាល់ថ្ងៃ ទាំងនេះអាចនិយាយបានថាគឺជាភាពរីករាយមួយនៃការផ្លាស់ប្តូរការងារ មកក្នុងប្រទេសជប៉ុន។
ប្រភេទការងារដែលចង់អោយយើងណែរនាំ
Tវិស្វករផ្នែកITទូរទៅ
- វិស្វករលើផ្នែកគេហទំព័រ
-
ជាវិស្វករម្នាក់ដែលបង្កើតកម្មវិធីគេហទំព័រផ្សេងៗដូចជា គេហទំព័រ Instagram និង Amazon ។ វិស្វករផ្នែកខាងមុខដែលទទួលបន្ទុកផ្នែកខាងមុខដែលអាចមើលឃើញដោយអ្នកប្រើប្រាស់ និង វិស្វករផ្នែកខាងក្រោយដែលរចនាផ្នែកដែលមើលមិនឃើញ (ទាំងពីរផ្នែកនេះសហការជាមួយគ្នា) ។
- វិស្វករប្រព័ន្នAI
-
ជាវិស្វករម្នាក់ដែលអភិវឌ្ឍន៍ប្រព័ន្ន AI ដែលជាសូហ្វវែរដែលមានសមត្ថភាពវិនិច្ឆ័យ និង សមត្ថភាពសិក្សា។ នៅក្នុងការតំឡើងភាសាកម្មវិធីដូចជា“ Python”,“ C ++” និង“ Julia” ដែរត្រូវបានគេប្រើជាញឹកញាប់។
- វិស្វករតំឡើងគ្រឿងបង្គុំ
-
ផ្នែករឹងដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ទំនាក់ទំនង និង យានយន្តត្រូវការកម្មវិធីបង្កប់ ហើយវិស្វករតំឡើងគ្រឿងបង្គុំ គឺជាអ្នកតំឡើងឧបករណ៍ទាំងនោះ។ ភាសាសរសេរកម្មវិធីសំខាន់ៗដែលប្រើគឺ“ C”“ C ++” និង“ Assembly” ។
- វិស្វករផ្នែកហេដ្ឋារចនាសម្ព័ន្ធ
-
ជាវិស្វករម្នាក់ដែលរចនាម៉ូដ បង្កើតចេញជារូបរាងឡើង ឫ សង់ជារូបរាងឡើង និង ធ្វើអោយវាដំណើរការម៉ាស៊ីនមេ ទាំងនេះជាបណ្តាញដែលចាំបាច់ដើម្បីដំណើរការប្រព័ន្ធ។ និយាយឱ្យទូលាយមានវិស្វករម៉ាស៊ីនបម្រើដែលធ្វើការងារទាំងអស់ដែលទាក់ទងនឹងម៉ាស៊ីនមេ និង វិស្វករបណ្តាញដែលរៀបចំបណ្តាញ។
- វិស្វករប្រព័ន្ធ
-
ជាអ្នកទទួលបន្ទុកផ្នែក តំឡើងកម្មវិធី រចនាម៉ូដផ្សេងៗសម្រាប់អតិថិជន ជាអ្នកគ្រប់គ្រងគម្រោងនិងគ្រប់គ្រងក្រុម ល។
- វិស្វករផ្នែកហ្គេម
-
ដូចដែលបានបញ្ជាក់ឈ្មោះខាងលើ គឺជាអ្នកដែលបង្កើតហ្គេម។ មានប្រភេទហ្គេមផ្សេងៗគ្នាដូចជាហ្គេមវីដេអូនៅផ្ទះ ហ្គេមអនឡាញ និង ហ្គេមស្មាតហ្វូន ហើយភាសាសរសេរកម្មវិធីដែលត្រូវប្រើនិងចំណេះដឹងដែលត្រូវការគឺអាស្រ័យលើប្រភេទភាពខុសគ្នានៃហ្គេមផ្សេងៗគ្នា។
ហេតុអ្វីបានយើងត្រូវជ្រើសរើសអ្នក
1
អ្នកឯកទេសនិងមានជំនាញក្នុងការផ្លាស់ប្តូរការងារអោយវិស្វករបរទេស
ដោយសារយើងមានជំនាញក្នុងការផ្លាស់ប្តូរការងារសម្រាប់វិស្វករបរទេស ទីប្រឹក្សារបស់យើងដែលស្គាល់ឧស្សាហកម្មនេះច្បាស់នឹងចាំគាំទ្រអ្នក។ យើងមានចំនុចពិសេស ព្រោះយើងមានឯកទេសច្ច្បាស់លាស់ក្នុងការផ្ដល់សេវាកម្មផ្នែកផ្លាស់ប្តូរការងារ ដែលមិនដូចទៅនឹងសេវាកម្មផ្លាស់ប្តូរការងារទូទៅឡើយ។
2
សេវាកម្មអប់រំភាសាជប៉ុន
យើងក៏គាំទ្រលើការអប់រំភាសាជប៉ុនសម្រាប់អ្នកដែលមិនពូកែភាសាជប៉ុន ឬ អ្នកដែលមិនមានទំនុកចិត្តក្នុងការនិយាយភាសាជប៉ុន ដោយក្រុមហ៊ុនជាច្រើនត្រូវការនិយាយជាភាសាជប៉ុនដូច្នេះសូមឆ្លៀតយកឱកាសសិក្សានិងបង្កើនជំនាញភាសារបស់អ្នក។
3
ប្រព័ន្ធគាំទ្រគ្រប់គ្រាន់
សម្រាប់អ្នកដែលទើបតែផ្លាស់ប្តូរការងារឬទៅធ្វើការនៅប្រទេសជប៉ុន យើងមានការគាំទ្រអ្នកយ៉ាងមុតមាំពីការសម្ភាសន៍ការងាររហូតដល់ការចាប់ផ្តើមការងារ។ យើងនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាកង្វល់របស់អ្នកដូចជារបៀបសរសេរប្រវត្តិរូបសង្ខែប អាកប្បកិរិយារបស់អ្នកក្នុងពេលសម្ភាសន៍រហូតដល់អ្នកជោគជ័យក្នុងការផ្លាស់ប្តូរការងារ។
លំដាប់លំដោយរហូតដល់ចូលធ្វើការ
ជំហានទី ១
ការចុះឈ្មោះ
ជាបឋមសូមមេត្តាចុះឈ្មោះដោយសេរី។ សេវាកម្មទាំងអស់មិនគិតថ្លៃទេ !
ជំហានទី ២
ការពិគ្រោះយោបល់តាមអ៊ីនធឺណិត
Iប្រសិនបើអ្នកមានការព្រួយបារម្ភឬសង្ស័យអំពីលក្ខខណ្ឌដែលអ្នកចង់បានសូមសួរនូវរាល់ចម្ងល់របស់អ្នកដោយកុំស្ទាក់ស្ទើ ។
ជំហានទី ៣
ព៍តមានជ្រើសរើសបុគ្គលិក
យើងនឹងណែនាំការងារវិស្វករគេហទំព័រដែលសាកសមនឹងអ្នក ! ក៏មានការផ្តល់ជូនការងារឯកជនជាច្រើនទៀតផងដែរ !
ជំហានទី ៤
ការសម្ភាសន៍ជាមួយក្រុមហ៊ុន
យើងមានការរៀបចំកាលវិភាគនៃការសម្ភាសន៍ និង តាមដានមុននិងក្រោយការសម្ភាសន៍ផងដែរ ។
ជំហានទី ៥
ទទួលបានការផ្តល់ជូនការងារ
យើងមានការគាំទ្ររហូតដល់អ្នកក្លាយជាបុគ្គលិកពេញម៉ោង ក៏ដូចជាការចរចាប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ការរៀបចំសម្រាប់ការធ្វើដំណើរដំបូងរបស់អ្នក ។
FAQ
-
Q.
តើក្រុមហ៊ុន MAYA MIRAI ជាក្រុមហ៊ុនប្រភេទអ្វី?
-
A.
យើងគឺជាទីភ្នាក់ងារការងារដែលមានឯកទេសលើជនបរទេសដែលត្រូវបានអនុម័តដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលការងារនិងសុខុមាលភាពរបស់រដ្ឋាភិបាលជប៉ុន។
-
Q.
តើការងារប្រភេទអ្វីដែលអ្នកអាចណែនាំបាន?
-
A.
យើងនឹងណែនាំក្រុមហ៊ុនដែលស័ក្តិសមបំផុតក្នុងការផ្លាស់ប្តូរការងារដោយផ្អែកលើអាជីពជំនាញភាពប៉ិនប្រសប់និងបំណងប្រាថ្នារបស់អ្នក។
-
Q.
តើអាចចរចាប្រាក់ខែបានទេ?
-
A.
បាទយើងនឹងចរចាប្រាក់ខែអ្នកជំនួសអ្នក
-
Q.
តើវាចំណាយប្រាក់ទេ?
-
A.
Yអ្នកអាចប្រើវាដោយឥតគិតថ្លៃ ។ ក្រុមហ៊ុនរបស់យើងនឹងទទួលបានការទូរទាត់ថ្លៃសេវាកម្មពីខាងក្រុមហ៊ុននៃទិសដៅបញ្ជូនអ្នក។
-
Q.
អំពីវិធានការបង្ការការឆ្លងមេរោគកូរ៉ូណា
-
A.
ចំពោះរឿងនេះសូមកុំបារម្មណ៍ អ្នកអាចដាក់ពាក្យតាម“ ការពិគ្រោះយោបល់តាមអ៊ីនធឺណេត” ដែលជាវិធានការត្រួតពិនិត្យការឆ្លងមេរោគ ។
-
Q.
តើអ្នកមានការគាំទ្រសម្រាប់វីសាធ្វើការទេ?
-
A.
យើងនឹងរៀបចំដើម្បីទទួលបានវីសា ដោយសហការជាមួយស្ថាប័នឯកទេស។